Posts

Showing posts from March, 2018

មើល​តម្លៃ​ជួសជុល​អេក្រង់​ iPhone X នៅ​ខ្មែរ និង​ អាមេរិក ខុស​គ្នា​យ៉ាង​ណា?

Image
IPhone X មាន​បំពាក់​អេក្រង់​ដែល​ពិសេស​ជាង​ iPhone ដទៃ​ ហេតុ​នេះ​​ដើម្បី​ជួសជុល​អេក្រង់​នេះ​ក៏​ត្រូវ​ចំណាយ​ច្រើន​ជាង​ iPhone ផ្សេងៗ​ដែរ។ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ iPhone X ដែល​មាន​បញ្ហា​កញ្ចក់​ បើ​ចង់​ជួសជុល​នៅ​ហាង​ Apple ផ្ទាល់​ត្រូវ​ចំណាយ​ ២៧៩ ដុល្លារ។ ស្រប​ពេល​ដែល​ iPhone 8 ចំណាយ​ ១៤៩ ដុល្លារ និង iPhone 8 Plus ចំណាយ​ ១៤៩ ដុល្លារ។ ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ​ តម្លៃ​ជួស​ជុល​អេក្រង់​ iPhone X ហាក់​ខ្ពស់​ជាង​នៅ​សហរដ្ឋអាមេរិក​បន្តិច​បន្តួច​ ដោយ​​ត្រូវ​ចំណាយ​ ៣២០ ដុល្លារ។ ចំណែក​ iPhone 8 វិញ​ត្រូវ​ចំណាយ​ ១៩០ ដុល្លារ និង iPhone 8 Plus ត្រូវ​ចំណាយ​ ២៩៥ ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​សាក​សួរ​​ហាង​ជួសជុល​ធំ​មួយ​នៅ​​ភ្នំពេញ៕

មកតាមដាន តារា ដែលមិនចេះអួតរថយន្តទំនើប សូម្បីតែបង្ហោះ ក៏មិនដែលផង ! ! !

Image
ភ្នំពេញ៖ ជាការពិត នៅក្នុងរង្វង់សិល្បៈ គេអាចនិយាយបានថា ជាកន្លែងមួយ ដែលបង្អួតគ្នា ពីទ្រព្យសម្បត្តិ លុយ ឡាន និងផ្ទះជាដើម។ ជាពិសេស បើតារាណាមួយ មិនសូវមានរបស់របរទំនើបៗ នឹងត្រូវគេ មើលងាយ រិះគន់ជាដើម។ ប៉ុន្តែបើងាកមើលតារាខ្មែរមួយចំនួនវិញ គឺពួកគេ មិនខ្វល់ពីរឿងបង្ហាញ ទ្រព្យសម្បត្តិរបស់ខ្លួនគេប៉ុន្មានទេ បើទោះបីជា ពួកគេ ជាតារាអ្នកមាន មិនចាញ់តារាផ្សេងៗ។ ថ្ងៃនេះចូលចិត្តសប្បាយ បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដាន តារាដែលមិនសូវអួតពីរថយន្តរបស់ពួកគេ នៅក្នុងបណ្តាញសង្គម។ ជាពិសេស តារាទាំងនោះ ស្ទើរតែមិនចង់បង្ហោះ ជាប់រថយន្តទៀតផង ហើយរូបថត ដែលដឹងរថយន្តរបស់ពួកគេ ជិះអ្វីនោះ គឺដឹងមកពី បងប្អូនរបស់ពួកគេ បង្ហោះទេ មិនមែនជាខ្លួនគេឡើយ៕ តោះកុំឲ្យខាតពេលយូរ មកតាមដាន តារាដែលមិនចេះអួតពីម៉ូតរថយន្ត៖ ១) ឆន សុវណ្ណរាជ៖ បើទោះបីស្ថិតក្នុង តារាកំពូលក៏ដោយ ក៏លោក មិនដែលបង្ហាញពីម៉ូតរថយន្តរបស់ខ្លួននោះទេ ដែលធ្វើឲ្យអ្នកគាំទ្រ មិនដែលដឹងថា រូបលោក ជិះអ្វីនោះទេ ខណៈតារាផ្សេងៗ ចូលចិត្តបង្អួត ពីម៉ូតឡានខ្លួន។ ប៉ុន្តែបើតាមមើល រូបភាពរបស់ បងប្អូនរបស់លោក ធ្លាប់បានបង្ហោះ គឺលោក មានរថយន្តប្រើប្រាស់២ គ្រឿង ដែលឡានមួយ ជាប្រភេទផ្ទុកទៅដោយ កៅអី...

៣ឈុតរបស់ នី មុនីនាថ តែងខ្លួនជាមនុស្សស្រីចាស់ ក្នុងរឿងភាគថ្មី ឃើញហើយប្លែកភ្នែក

ភ្នំពេញ៖ តារាសម្តែងកញ្ញា នី មុនីនាថ ត្រូវបានអ្នកគាំទ្រស្គាល់ថាគឺជាតារាមួយដួង ដែលពូកែលេងទឹកមុខកម្សត់ៗ ស្រក់ទឹកភ្នែកបានយ៉ាងល្អ និងជាប់ឈ្មោះក្នុងចិត្តទស្សនិកជនហៅរហូតមកថាជា «តារាទឹកភ្នែក»។   ស្ថិតនៅក្នុងអាជីពនេះ អស់រយៈពេលជាច្រើនឆ្នាំ កញ្ញា នី មុនីនាថ តែងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសពេលនាងដើរតួជានារីកម្សត់ស្រក់ទឹកភ្នែកម្តងៗ ក៏តែងតែទទួលបាននូវការសរសើរយ៉ាងច្រើនថា ពូកែសម្តែង ធ្វើសមដូចជានៅក្នុងសាច់រឿងពិតៗ។   ប៉ុន្តែពេលនេះកញ្ញា នី មុនីនាថ បែរជាផ្លាស់ប្តូរតួសម្តែងពីចរិតស្លូតបូត មកធ្វើជាមនុស្សដែលមានចរិតអាក្រក់ទៅវិញ ហើយថែមទាំងដើរតួជាស្រីចាស់ថែមទៀតផង នៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «ទាយាទអសុរកាយ» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលគ្រោងនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។  ដល់ពេលតុបតែងខ្លួនជានារីមានវ័យចំណាស់បែបនេះ ធ្វើឱ្យសម្រស់កញ្ញា នី មុនីនាថ ក៏បានផ្លាស់ប្តូរទៅជាបែបថ្មីមួយទៀត ដែលគេមិនធ្លាប់ឃើញពីមុនមកនោះទេ៕ តោះមកទស្សនាការតុបតែងខ្លួនជាស្រីមានវ័យចំណាស់ពីកញ្ញា នី មុនីនាថ នៅក្នុងឈុតសម្លៀកបំពាក់ទាំង ៣ ឈុតនេះ ដូចខាងក្រោមទាំងអស់គ្នា៖

អីយ៉ាស់​ ! ម្ដង​នេះ ប៉ែន​ ចំរុង​ ពោល​ក្ដែងៗ​ថា​នឹក​កូន​ស្រី​របស់លោកណាស់​ !

Image
នាម​ជា​ឪពុក​ដែល​មិន​ទទួល​បាន​សិទ្ធិមើល​ថែ​កូន​ស្រី ប៉ែន ចំរុង បាន​និយាយ​ក្ដែងៗ​នៅ​មុខ​កាមេរ៉ា Sabay ថា​ លោក​ពិត​ជា​នឹក និង​ចង់​ជួប​មុខ​កូន​ស្រី​បណ្ដូល​ចិត្ត​ខ្លាំង​ណាស់។ លោក​រៀបរាប់​ថា​ សម្រាប់​ស្នេហា​ជាមួយ​អតីត​ភរិយា​វា​ជា​រឿង​កន្លង​ទៅ​ហើយ ​លោក​មិន​បាន​គិត​នឹង​ចង់​ត្រឡប់​ក្រោយ​ទេ​ តែ​សម្រាប់​រឿង​កូន​ស្រី​សំណព្វ​គឺ​លោក​ពិត​ជា​នឹក​ខ្លាំង ​ចង់​ជួប ​ចង់​ឱប​ឲ្យ​ពេញ​ទ្រូង​តែ​ម្ដង។ ប៉ែន ចំរុង បន្ត​ថា​បើ​ខាង​ម្ដាយ ពោល​គឺ​អ្នកនាង ភិន សុដាលីស បើក​ឱកាស​​ឲ្យ​ជួប​នាង​តូច Katherina នោះ​លោក​នឹង​ហោះ​មក​ជួប​ភ្លាម​មិន​ថា​ពេល​ណា​ ឬ​ខ្លួន​នៅ​ទីណា​នោះ​ទេ។ បុរស​ពោះ​ម៉ាយ​ដដែល​រ៉ាយរ៉ាប់​ទៀត​ថា លោក​​មាន​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង​ណាស់​ ពេល​ឃើញ​​មិត្ត​ភក្តិ​​បន្លែង​ជា​មួយ​កូន​ ហើយ​បន្ថែម​​ថា ​ជា​សាច់​ជា​ឈាម​វា​មិន​អាច​ហាម​លោក​មិន​ឲ្យ​មិន​នឹក​មិន​បាន​នោះ​ទេ តែ​លោក​ក៏​អស់​ចិត្ត​ពេល​ឃើញ​កូន​ស្រី​ធំ​ធាត់​ដោយ​ភាព​ស្រស់​ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់។ ​ចំពោះ​រឿង​ស្នេហា​​ថ្មី​សម្រាប់​ ប៉ែន ចំរុង ថា​ខ្លួន​មិន​ទាន់​គិត​គូរ​ទេ ត្បិត​ចង់​ទុក​ពេល​​ពង្រឹង​ការងារ​លោក​សិន៕ ប៉ែន ចំរ៉ុង អះអាង​ថា​នៅតែចង់​...

ម្នាក់ៗសុទ្ធតែសាច់សខ្ចី តែកម្មវិធី តម្រូវឲ្យតារាទាំងនេះ ចុះត្រាំទឹក ចាប់ឈ្លើង មើលហើយព្រឺរោម (មានវីដេអូ)

Image
ភ្នំពេញ៖ ជារៀងរាល់សប្តាហ៍ កម្មវិធីផ្សងព្រេងល្បីឈ្មោះរបស់ប៉ុស្តិ៍បាយ័ន បេសកកម្មពិសេសវគ្គ២ តែងតែរិះរកនូវវិញ្ញាសារថ្មីៗប្លែកៗ និងពិបាកខ្លាំងបំផុតសម្រាប់បេក្ខជនទាំង៣គូ ដើម្បីប្រកួតប្រជែងគ្នា ស្វែងរកអ្នកខ្លាំងប្រចាំ បេសកកម្មពិសេសរដូវកាលទី២នេះ។   ជាការពិតណាស់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី I Mission 2 បានធ្វើឲ្យទស្សនិកជន តាមដានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ ដោយសារ វិញ្ញាសារនៃការប្រកួតកាន់តែពិបាកខ្លាំងឡើងៗ និងកាន់តែស៊ីជម្រៅ ដែលតម្រូវឲ្យបេក្ខជនប្រកួតទាំងអស់ បានស្គាល់គ្រប់រសជាតិ មានទាំងយំ រន្ធត់ ភ័យខ្លាច និងបង្ខំចិត្តធ្វើអ្វី ដែលខ្លួនឯងខ្លាច និងមិនធ្លាប់ធ្វើពីមុនមកថែមទៀតផង។ ជាក់ស្តែង ដូចជាកាលពីម្សិលមិញ ជាសប្តាហ៍ចុងក្រោយបង្អស់នៃកម្ម I-Mission 2 ឬអាចហៅបានថា ជាវគ្គផ្តាច់ព្រ័ត្ររកឃើញអ្នកឈ្នះយ៉ាងពិតប្រាកដ ប្រចាំបេសកកម្មពិសេសរដូវកាលទី២នេះ។ ក្នុងនោះផងដែរ វិញ្ញាសារដែលធ្វើឲ្យបេក្ខជនទាំងអស់ ក៏ដូចជាអ្នកទស្សនា ស្រៀវសាច់ខ្លាំងជាងគេបំផុតនោះ គឺជាវិញ្ញាសារតម្រូវឲ្យបេក្ខជនទាំងអស់ ត្រូវចុះចាប់ឈ្លើងដោយផ្ទាល់ដៃក្នុងម្នាក់ចំនួន៥ក្បាល។ ដោយឡែក ក្នុងនោះគេសង្កេតឃើញ ក្រុមទី៣ គឺតារាសម្តែងប្រ...