អីយ៉ាស់​ ! ម្ដង​នេះ ប៉ែន​ ចំរុង​ ពោល​ក្ដែងៗ​ថា​នឹក​កូន​ស្រី​របស់លោកណាស់​ !


នាម​ជា​ឪពុក​ដែល​មិន​ទទួល​បាន​សិទ្ធិមើល​ថែ​កូន​ស្រី ប៉ែន ចំរុង បាន​និយាយ​ក្ដែងៗ​នៅ​មុខ​កាមេរ៉ា Sabay ថា​ លោក​ពិត​ជា​នឹក និង​ចង់​ជួប​មុខ​កូន​ស្រី​បណ្ដូល​ចិត្ត​ខ្លាំង​ណាស់។

លោក​រៀបរាប់​ថា​ សម្រាប់​ស្នេហា​ជាមួយ​អតីត​ភរិយា​វា​ជា​រឿង​កន្លង​ទៅ​ហើយ ​លោក​មិន​បាន​គិត​នឹង​ចង់​ត្រឡប់​ក្រោយ​ទេ​ តែ​សម្រាប់​រឿង​កូន​ស្រី​សំណព្វ​គឺ​លោក​ពិត​ជា​នឹក​ខ្លាំង ​ចង់​ជួប ​ចង់​ឱប​ឲ្យ​ពេញ​ទ្រូង​តែ​ម្ដង។ ប៉ែន ចំរុង បន្ត​ថា​បើ​ខាង​ម្ដាយ ពោល​គឺ​អ្នកនាង ភិន សុដាលីស បើក​ឱកាស​​ឲ្យ​ជួប​នាង​តូច Katherina នោះ​លោក​នឹង​ហោះ​មក​ជួប​ភ្លាម​មិន​ថា​ពេល​ណា​ ឬ​ខ្លួន​នៅ​ទីណា​នោះ​ទេ។



បុរស​ពោះ​ម៉ាយ​ដដែល​រ៉ាយរ៉ាប់​ទៀត​ថា លោក​​មាន​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង​ណាស់​ ពេល​ឃើញ​​មិត្ត​ភក្តិ​​បន្លែង​ជា​មួយ​កូន​ ហើយ​បន្ថែម​​ថា ​ជា​សាច់​ជា​ឈាម​វា​មិន​អាច​ហាម​លោក​មិន​ឲ្យ​មិន​នឹក​មិន​បាន​នោះ​ទេ តែ​លោក​ក៏​អស់​ចិត្ត​ពេល​ឃើញ​កូន​ស្រី​ធំ​ធាត់​ដោយ​ភាព​ស្រស់​ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់។ ​ចំពោះ​រឿង​ស្នេហា​​ថ្មី​សម្រាប់​ ប៉ែន ចំរុង ថា​ខ្លួន​មិន​ទាន់​គិត​គូរ​ទេ ត្បិត​ចង់​ទុក​ពេល​​ពង្រឹង​ការងារ​លោក​សិន៕

ប៉ែន ចំរ៉ុង អះអាង​ថា​នៅតែចង់​ជួប និង​​ផ្គត់ផ្គង់​កូន

ក្រោយ​ពេល ភិន សុដាលីស ធ្វើ​សន្និសីទកាសែត​បកស្រាយ​ពី​ការ​បែកបាក់​រឿង​គ្រួសារ​រួច​មក ថ្មី​ៗ​​នេះ ​ប៉ែន ចំរ៉ុង ក៏​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​លោក សាន្ត ប៊ុនធឿន តែ​មិន​បាន​និយាយ​អ្វី​ច្រើន​នោះ​ទេ។ តែ​តារា​វ័យ​ជាង ៣០ ឆ្នាំ បាន ​និយាយ​អះអាង​ថា ​​លោក​នៅ​តែ​ស្រលាញ់ ចង់​ជួប និង​ចង់​ផ្គត់ផ្គង់​ដល់​កូន​ខ្លាំង​ណាស់ បើ​ទោះ​ជា​ក្រោយ​លែង​លះ​ដាច់ស្រេច​ជាមួយ​ភរិយា​ហើយ​ក៏​ដោយ។


ចំរ៉ុង បន្ត​ថា​ ​​បើ​ទោះ​ជា​ភាគី​ខាង​ប្រពន្ធ​មិន​ទាមទារ​រថយន្ត​ដែល​ទិញ​ចូលគ្នា តែ​លោក​ចង់​ឲ្យ​បែងចែក​ទៅ​ដើម្បី​ឲ្យ ភិន សុដាលីស បាន​ប្រាក់​ទៅ​ចិញ្ចឹម​កូន​នៅ​ថ្ងៃ​ក្រោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​បាន​បញ្ជាក់​ថា​ លោក​នៅ​តែ​ជួយ​ផ្គត់ផ្គង់​ទៅ​កូន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ចំពោះ​បញ្ហា​នេះ ​កូន​ស្រី​ម្ចាស់​ផលិតកម្ម​មហាហង្ស​​ធ្លាប់​បាន​និយាយ​ថា ​នាង​មិន​ចង់​ឲ្យ ប៉ែន ចំរ៉ុង បាន​មក​ជួយ​ទំនុប​បម្រុង និង​មិន​ឪ្យ​​កូន​ទៅ​ជួប​ឪពុក​ឡើយ ព្រោះ​លោក​ហ៊ាន​​ឆ្លើយ​នៅ​មុខ​តុលាការ​ថា​ លោក​មិន​ប្រាកដ​ថា​កូន​ក្នុង​ផ្ទៃជា​​​របស់​ខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ ។


ពេល​អ្នកកាសែត​សួរ​ថា "បើ​មាន​​ឱកាស​មួយ តើ​អ្នក​ទាំងពីរ​នឹង​អាច​វិល​មួយ​ជួប​ជុំ​គ្នា​វិញ​បាន​អត់?” តែ ប៉ែន ចំរ៉ុង បែរ​ជា​ឆ្លើយ​ថា​ពេល​នេះ​មនោសញ្ចេតនា​រវាង​លោក និង ភិន សុដាលីស បាន​មក​ដល់​ទី​បញ្ចប់ ហើយ​ពេល​ក្រោយ​ក៏​មិន​ទាន់​ហ៊ាន​គិត​ដែរ។ "ពេលនេះ​មនោសញ្ចេតនា​បាន​ដល់​ទី​បញ្ចប់​ហើយ តែ​ខ្ញុំ​នៅ​តែ​ដាច់អហង្ការ​ថា​ខ្ញុំ​ពិតជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់ ស្រលាញ់​ខ្លាំង​បំផុត..។


ស្របពេល​​ម្ចាស់ សំឡេង​សារព័ត៌មាន​ស្នេហា​ជាតិ សួរ​ និង​និយាយ​បែប​លេង​សើច​ដាក់​​ថា​ចង់​ជួយ​ចិញ្ចឹម​កូន​តួឯក​ប្រុស​រឿង "អា​ព្រឿង​ងាប់​ហើយ” តែ​តារា​រូប​នេះ​ឆ្លើយ​ថា​ឲ្យតែ​កូន​លោក កុំ​ថា​ឡើយ​មួយ ​ប៉ុន្មាន​ក៏​លោក​អាច​ចិញ្ចឹម​រួច​ដែរ ឲ្យ​ដូច​ឪពុក​ម្ដាយ​ដទៃ​ដែរ។


ជាមួយ​គ្នា​នោះ​ដែរ ប៉ែន ចំរ៉ុង ​ក៏​បាន​បញ្ជាក់​​ចំណុច​មួយ​ដែរ​ថា ​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​ទាំងពីរ​បែក​គ្នា​មិន​មែន​មកពី​លោក​មាន​ស្រី ឬ​អ្នក​ទី​បី​ឡើយ ខណៈ​ដែរលខាង​ស្រី​ពេល​សន្និសិទ្ធ​សារព័ត៌មាន​ក៏​បាន​និយាយ​បែប​នេះ​ដែរ។

Comments

Popular posts from this blog

ម្នាក់ៗសុទ្ធតែសាច់សខ្ចី តែកម្មវិធី តម្រូវឲ្យតារាទាំងនេះ ចុះត្រាំទឹក ចាប់ឈ្លើង មើលហើយព្រឺរោម (មានវីដេអូ)