៣ឈុតរបស់ នី មុនីនាថ តែងខ្លួនជាមនុស្សស្រីចាស់ ក្នុងរឿងភាគថ្មី ឃើញហើយប្លែកភ្នែក
ភ្នំពេញ៖ តារាសម្តែងកញ្ញា នី មុនីនាថ ត្រូវបានអ្នកគាំទ្រស្គាល់ថាគឺជាតារាមួយដួង ដែលពូកែលេងទឹកមុខកម្សត់ៗ ស្រក់ទឹកភ្នែកបានយ៉ាងល្អ និងជាប់ឈ្មោះក្នុងចិត្តទស្សនិកជនហៅរហូតមកថាជា «តារាទឹកភ្នែក»។
ស្ថិតនៅក្នុងអាជីពនេះ អស់រយៈពេលជាច្រើនឆ្នាំ កញ្ញា នី មុនីនាថ តែងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសពេលនាងដើរតួជានារីកម្សត់ស្រក់ទឹកភ្នែកម្តងៗ ក៏តែងតែទទួលបាននូវការសរសើរយ៉ាងច្រើនថា ពូកែសម្តែង ធ្វើសមដូចជានៅក្នុងសាច់រឿងពិតៗ។
ប៉ុន្តែពេលនេះកញ្ញា នី មុនីនាថ បែរជាផ្លាស់ប្តូរតួសម្តែងពីចរិតស្លូតបូត មកធ្វើជាមនុស្សដែលមានចរិតអាក្រក់ទៅវិញ ហើយថែមទាំងដើរតួជាស្រីចាស់ថែមទៀតផង នៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «ទាយាទអសុរកាយ» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលគ្រោងនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ។
ដល់ពេលតុបតែងខ្លួនជានារីមានវ័យចំណាស់បែបនេះ ធ្វើឱ្យសម្រស់កញ្ញា នី មុនីនាថ ក៏បានផ្លាស់ប្តូរទៅជាបែបថ្មីមួយទៀត ដែលគេមិនធ្លាប់ឃើញពីមុនមកនោះទេ៕
តោះមកទស្សនាការតុបតែងខ្លួនជាស្រីមានវ័យចំណាស់ពីកញ្ញា នី មុនីនាថ នៅក្នុងឈុតសម្លៀកបំពាក់ទាំង ៣ ឈុតនេះ ដូចខាងក្រោមទាំងអស់គ្នា៖
Comments
Post a Comment